Welcome to my blog!

Meet the Author

សួស្តីចំពោះការចូលមកកានគេហទំព័រនេះសូមអគុណ ចំពោះការលើកទឹកចិត្តរបស់អ្នក!

Looking for something?

Subscribe to this blog!

Receive the latest posts by email. Just enter your email below if you want to subscribe!

Friday, November 27, 2015

ជីវប្រវត្តិ ប៉ុល ពត




ប៉ុល ពត


សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហម ពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។ ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បំរើការជានាយករដ្ឋមដដដន្ត្រី នៃលិទ្ធិប្រជាធិបតេយ្យ កម្ពុជា។
សសសសប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាច គាត់បានអោយមានការកែប្រែថ្មីនៃការធ្វើស្រែចំការ, បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំងទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបានជះឥទ្ធិពល ដល់កំលាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺនិងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយលើប្រទេសកម្ពុ ជាពីសំនាក់ប្រទេសជិតខាង (វៀតណាម)ក្នុង សង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគនិរតីនៃប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ហើយនិង អ្នកដែលនៅសល់ពីរបបខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច,ជាមួយការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួកតាម៉ុក នៃរបបខ្មែរហម។ចាប់តាំងពីការស្លាប់របស់គាត់មក,មានពាក្យចចាមរាមថាគាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។

ជីវិតដំបូងរបស់គាត់




ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយក រដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែមេសា ឆ្នាំ១៩៧៦ ដល់ ​​ ១៩៧៩ ។បើទោះបីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។
សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោមបងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិកនៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិមុន្នីវង្ស​គាត់តែងតែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីស

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ,គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅឯ EFRក្នុងទីក្រុងប៉ារីសពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០,កម្មុយនីស្តបារាំង(PCF)បានផ្ដល់ឯករាជ្យទៅអោយបារាំងវិញ។ការប្រឆាំងអាណានិគមនិយមបារាំងរបស់PCF បានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុតផងដែរ។ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។អំឡុងពេលពីរបីខែក្រោយមក សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាសPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលងរបស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។

ការត្រលប់មកវិញ

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំ,គាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។គាត់បានផ្ដាំផ្ញើរទៅខ្មែរវៀត មិញ ,ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ,ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅក្នុងខេត្តកំពុងចាម ,ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញនិងបង្ខំអោយក្រុមបះបោរចេញ,ក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់វៀតណាមដើម្បីធ្វើសង្គ្រាមរំដោះកម្ពុជា។ក្រុមផ្សេងទៀតរួមបញ្ចូលទាំងសាឡុតបានត្រលប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជស្និសិទGeneva ១៩៥៤ ,មានបក្សខាងឆ្វេងនិងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូ ប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទនរោត្តមសីហនុជាព្រះមហាក្សត្រ័ខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បានដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជាអោយអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ចលនាកុម្មុយនីស្ត,ខណៈពេលដែលអ្នកមនោគមន៍បានផ្ដាច់ញ៉ាវាយឆ្មក់ក្នុងឳកាសទាំងអស់នេះ,មិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។បន្ទាប់ពីការវិលត្រលប់ទៅភ្នំពេញវិញ,សាឡុតបានក្លាយជា នាយទាហានរវាងគណបក្សខាងលើ(ប្រជាធិបតេយ្យនិងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។គាត់បានរៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥលូវនេះ ជាគ្រូបង្រៀនម្នាក់,ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន វិជ្ជា,ជាសាលាឯកជនថ្មីមួយ។

ផ្លូវឈានទៅកាន់ការបេះបោរ

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ការសែតហើយនិងការបោះពុម្ពផ្សាយពីគណបក្សត្រូវបានបិទ។ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។នៅក្នុងខែ កក្កដាឆ្នាំ ១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសំលាប់បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាងអ្នកដឹកនាំគណបក្ស។នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្សយ៉ាងសកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើសជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។នៅខែមីនាឆ្នាំ១៩៦៣ ,សាឡុតបានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់នរោត្តម សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន ពឹងអោយវៀតណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការកណ្តាលនៃគណបក្សបានជួបគ្នា នៅពេលក្រោយមក ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។សេចក្ដីថ្លែងការណ៍បានបញ្ជាក់ពីគំនិតមួយ”ខ្លួនទីពឹងខ្លួន”នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ ដោយបញ្ចេញអស់នឹងកំលាំងកាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយ ភាពជាក់លាក់មិនមែនគណកម្មាធិការកណ្ដាល ក្នុងឧត្តមគតិ”ការងារសមូហភាព”។ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥,របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។គ្រូហើយនិងសិស្ស​ជា​ច្រើនត្រូវបានបង្ខំអោយចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុតបានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។​វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ នូវ ការបះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម អោយវៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀបចំការប្រជុំគណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្ត​បង្កើតវាឡើង។​គណៈបក្សបានចូលជាផ្លូវការ ប៉ុន្តែ ដាក់ឈ្មោះជា គណៈបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់អោយដឹងពីការសំរេចនេះទេ។​វាត្រូវបានសំរេចអោយបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសំរាប់ការបះបោរប្រឆាំង​និងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិនិង រដ្ឋាភិបាល ជុំវិញរឿងការចំនាយតំលៃស្រូវ។ខ្មែរក្រហមរបស់សាឡុត​ត្រូវបានចាប់ឆ្មក់ដោយការបះបោរនិងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗពីពួកគេ។​ប៉ុន្តែ​ការបដិសេធរបស់រដ្ឋាភិបាលគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅជនបទ។ វាមិនត្រូវបានបន្តរហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសំរេច នូវការបំបះបំ​បោរ​ជាតិ​ ,សូម្បីតែ បន្ទាប់ពីវៀតណាមខាងត្បូង បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរត្រូវបានកំចាត់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន ខេត្តបាត់ដំបងខាងត្បូង ។

0 comments:

Post a Comment