ព្រះរាជជីវប្រវត្តិ នរោត្ដម សីហនុ
នរោត្ដម សីហនុ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។
ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីសបង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[១] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។
ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់ព្រះសីហនុលើកម្ពុជាគឺបានចាប់ពី ថ្ងៃ៩ វិច្ឆិកា ១៩៥៣ នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-ណុលនិងសភាជាតិបានទម្លាក់ព្រះអង្គ។
ព្រះរាជជីវប្រវត្តិ
នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះកម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។[៣] នៅខែមីនា ១៩៤៥ អធិរាជាណាចក្រជប៉ុនបានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមាន ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។[៤] បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។
ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។
ការសិក្សា
ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះនិងកងរថពាសដែកនៅសូមៀរ ប្រទេសបារាំង។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ការគ្រងរាជ្យសម្បត្តិលើកទី១
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។
ភាពចលាចលជាអ្នកដឹកនាំ
នាយករដ្ឋមន្ត្រី
ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០) និង សង្គ្រាមរដ្ឋប្បវេណីកម្ពុជា
បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយនិងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។
ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។
ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែនការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។ លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។[៥] វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់មានវត្តមាននៅទីនោះ។
បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។
នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុតសម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុងស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។
ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើតនិងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជា។ កម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក។ ព្រះអង្គនៅពេលនោះដែរ បានធ្វើសុន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ដែលមិនអាចចៀសរួចនិងណែនាំនូវគំនិតម៉ៅនិយមគឺមានតម្លៃក្នុងការប្រណាំងប្រជែង។
នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃនយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បីទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា។
ការទម្លាក់ និរទេស និង ការវិលត្រឡប់មកវិញ
ថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេ លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិងបានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រី។សាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។
បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦០០០ ទៅ ៥០០០០នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ "ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។"[៨] អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។
ការបង្ខាំងរបស់ខ្មែរក្រហម
នៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន'[១០] ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង។
ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយវៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។ ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។ នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។
ការគ្រងរាជ្យសម្បត្តិលើកទី២
កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។
កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។
ជីវិតផ្ទាល់របស់ព្រះអង្គ
ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជាជា។
ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។
ព្រះរាជបូជនីយកិច្ច
ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្តម-សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាបកំពង់ធំ ស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ - ព្រះបិតាឯករាជ្យជាតិ"។
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖
- លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល
- លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
- លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ។
ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។
នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖
- ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនិស្ត
- ទី២ គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនិស្តទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនិស្ត គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស្ត”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជា។
រដ្ឋប្រហារ
នៅថ្ងៃទី១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក។
ការនិរទេសព្រះអង្គឯង និង ការដាក់រាជ្យ
ព្រះសីហនុបានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើងនិងក្រោយមកនៅប៉ីជិង សាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះសីហនុត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះសីហនុក៏បានរងទុក្ខពីមធុមេហរោគនិងការឡើងព្រះលោហិត។
រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះនរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះសីហនុជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា។
ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះសីហនុបានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ ដើម្បីប្រារព្ធពិធីចម្រើនព្រះជន្មព្រះអង្គលើកទី៨៩។
ការសោយទិវង្គត
ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅជាង ១ ២០០ ០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងតម្កល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម-សីហនុ ត្រូវបានប្រារព្ធ ពិធីដង្ហែ ចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង
នៅថ្ងៃ១ កុម្ភៈ ២០១៣ ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញដើម្បីធ្វើការលាព្រះសីហនុជាចុងក្រោយ ពេលដែលព្រះសពរបស់ព្រះអង្គត្រូវបានដឹកទូទាំងទីក្រុង។ ព្រះសពត្រូវបានយាងទៅកាន់ព្រះបរមរាជវាំង ដែលត្រូវបានបូជាព្រះសពនៅថ្ងៃ៥ កុម្ភៈ ២០១៣។ ព្រះអដ្ឋិធាតុរបស់ព្រះសីហនុ ក្រោយមកត្រូវបានពន្លិចចូលទៅក្នុងទន្លេមេគង្គ។ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-ធម្មិកោ ដែលធ្លាប់ជាជំនួយការនិងព្រះភាគិនេយ្យរបស់ព្រះសីហនុ បានព្រះបន្ទូលថា ការសោយទិវង្គតរបស់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជា ដោយការបន្ថែមថា ព្រះសីហនុបានលះបង់ព្រះរាជកាយពលសម្រាប់ប្រយោជន៍ជាតិ ប្រទេសទាំងមូល និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។ អគ្គលេខាសហប្រជាជាតិលោកបាន-គីមូន ក៏បានបញ្ចេញវិចារ ទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងកេរ្ដិ៍ដំណែលព្រះអង្គជាមេដឹកនាំរួបរួមជាតិដែលត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ។បន្ទាប់ពីការសោយទិវង្គតរបស់ព្រះសីហនុទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលៗនូវឯកសាររយៈពេល៣០នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ។ប្រជាជនខ្មែរ១០០ ០០០នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីព្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃព្រះសពរបស់ព្រះសីហនុ ប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋទទកក្រោយមកបាននិយាយថាប្រជាជនប្រហែល ១ ២០០ ០០០ នាក់បានមានវត្តមាន។នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះមហាវីរក្សត្រនរោត្តម-សីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមួយគោរម្យងារ ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ។
អព្ភូតហេតុ
នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។
គោរម្យងារ និង ការទូលហៅ
បន្តបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ គោរម្យងារជាផ្លូវការរបស់ព្រះអង្គគឺ ព្រះកុរណា ព្រះបាទសម្ដេច ព្រះនរោត្តម-សហីនុ ព្រះមហាវីរក្សត្រ។
ឥស្សរិយយសបរទេស
- កូរ៉េខាងត្បូង : មហាឥស្សរិយយសលំដាប់មូគូងហ្វា
- ឆែកូស្លូវ៉ាគី : ឥស្សរិយយសលំដាប់សេតសិង្ហឆែកូស្លូវ៉ាគីថ្នាក់ទីមួយ ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៥)
- ជប៉ុន : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ស្បៃរឿងទេស (ម.ស. ២.១២.១៩៥៥)
- ថៃ : ឥស្សរិយភណ្ឌលំដាប់រាជមិត្រាភារណ៍និងមហាចក្រី ថ្នាក់អស្សឫទ្ធិ (១៥.១២.១៩៥៤)
- នីហ្សេ : ឥស្សរិយយសលំដាប់ជាតូបការនៃនីហ្សេ ថ្នាក់មហាសិរីវឌ្ឍន៍ (៥.១១.១៩៦៩)
- បារាំង : ឥស្សរិយយសលំដាប់នាយទាហានកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ (២១.១០.១៩៤១*, ម.ធ. ៣.៥.១៩៤១)
- ប៉ូឡូញ : ឥស្សរិយយសលំដាប់បដិទានប៉ូឡូញ (?.៧.១៩៥៦)
- ព្រុយណេ : ឥស្សរិយយសលំដាប់រាជវង្សនៃមហាម្កុដព្រុយណេ (ដគមព)
- ភូមា : ឥស្សរិយយសលំដាប់អគ្គមហាឋិរិធុធម្ម ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៤)
- ម៉ារ៉ុក : ឥស្សរិយយសលំដាប់រាជបល្ល័ង្កម៉ារ៉ុក ថ្នាក់ម.ស.
- ម៉ាឡេស៊ី : ឥស្សរិយយសលំដាប់ម្កុដរដ្ឋម៉ាឡេស៊ី (ដ.ម.ន.) (២១.១២.១៩៦២)
- យូហ៊្គោស្លាវី : ឥស្សរិយយសលំដាប់មហានក្ខត្តឫក្សនៃយូហ៊្គោស្លាវី (១៧.១.១៩៦៨)
- លាវ : ឥស្សរិយភណ្ឌលានជាងក្លស់ស ថ្នាក់មហាសិរីវឌ្ឍន៍ (ឆៀង ១៨.៤.១៩៦៣)
- វៀតណាម : ឥស្សរិយយសលំដាប់នាគរាជអណ្ណាម ថ្នាក់មហាសិរីវឌ្ឍន៍ (៣.៤.១៩៤២)
- វៀតណាម : ឥស្សរិយយសជាតូបការវៀតណាម ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៩)
- សិង្ហបុរី : ឥស្សរិយយសលំដាប់ទេម៉ាសាក់ថ្នាក់ទី១នៃសិង្ហបុរី (៩.៤.១៩៦៣)
- ស៊ីរី : ឥស្សរិយយសលំដាប់អ៊ែលហ៊្វីឡឺផ្វាស ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៩)
- ហ៊្វីលីពីន : រាជនៃឥស្សរិយយសលំដាប់ស៊ីកាទុណាហ៊្វីលីពីន (៣១.១.១៩៥៧)
- ឥណ្ឌូណេស៊ី : នក្ខត្តឫក្សនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ទី១ រឺ អាទិបូរណ៌ (១.៤.១៩៦៨)
- អ៊ីតាលី : ឥស្សរិយយសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលី ថ្នាក់មហាសិរីវឌ្ឍន៍
- អូទ្រីស : មហាគ្រឿងឥស្សរិយយសគុណូបការឆៀងមាសនៃអូទ្រីស (២៩.៨.១៩៥៦)
- អេត្យូពី : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ម្ចាស់ក្សត្រីឝ៊េបានៃអេត្យូពី (៤.៥.១៩៦៨)
- អេស្ប៉ាញ : កណ្ឋាភណ្ឌឥស្សរិយយសផ្ទឹមនិងព្រួញនៃអេស្ប៉ាញ (២២.៦.១៩៥៦)
- អេស្ប៉ាញ : ឥស្សរិយយសលំដាប់យោធូបការពណ៌ស (២២.៦.១៩៥៦)
- អេហ៊្សីប : ឥស្សរិយយសលំដាប់នីលអេហ៊្សីប ថ្នាក់មហាសិរីវឌ្ឍន៍ (៩.១១.១៩៥៩)
ព្រះរាជគ្រួសារ
ព្រះសីហនុមានព្រះមហេសីនិងព្រះស្នំជាច្រើនបើតាមការរាយការណ៍ ទ្រង់ប្រសូត្របានព្រះរាជបុត្រយ៉ាងហោចណាស់ក៏ដប់បួនអង្គដែរក្នុងកំឡុងពេលដប់មួយឆ្នាំ។តាមរយៈ ថែយម៍ (៣០ មិថុនា ១៩៥៦) យ៉ាងណាក៏ដោយ ក៏មហេសីស្របច្បាប់របស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ក្សត្រីសម្ដេចនលក្ខណ៍ (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) និង ប៉ូល-ម៉ូនិក-អ៊ីហ៊្សី (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) ដែលជាព្រះរាជនត្តាក្សត្រីចុងមួយអង្គនៃព្រះអង្គម្ចាស់នរោត្តម-ដួងចក្រនៃកម្ពុជានិងជាកូនស្រីក្មេងជាងគេនៃអ្នកស្រីប៉ុម-ពាងនិងប្ដីទីពីររបស់គាត់ គឺលោកហ្សង់-ហ្វ្រង់ស្វ័រអ៊ីហ៊្សី ជាធនាគារិកម្នាក់។ សំណុំឯកសារដើមមួយនៃព្រះសីហនុក្នុង ដឹញូវយ៉កថែយម៍ (៤ មិថុនា ១៩៩៣ ទំព័រ. A៨) បានថ្លែងថាព្រះអង្គបានជួបអ្នកម្នាងម៉ូនិក-អ៊ីហ៊្សីនៅឆ្នាំ១៩៥១ នៅពេលដែលព្រះអង្គបានប្រគល់រង្វាន់ទៅកាន់នាង ក្នុងការប្រកួតបវរកញ្ញ។
ស្នាព្រះហស្ថ
- ទីតាំងនៃកម្ពុជាក្នុងពិភពលោកដ៏គ្រោះថ្នាក់ សាន់ផ្វ្រាន់ស៊ីស្កូ : មូលនិធិអាស៊ី ១៩៥៨
- សុន្ទរកថា បានថ្លែងដោយសម្ដេចនរោត្តម-សីហនុ ប្រមុខនៃគណៈរដ្ឋមន្ត្រីក្នុងឱកាសនៃកិច្ចសម្ពោធផ្លូវជាន់ខ្ពស់មិត្តភាពខ្មែរ-អាមេរិក ភ្នំពេញ ១៩៥៩
- ឧត្តមគតិ គោលបំណង និង កិច្ចការនៃយុវជនសង្គមរាជានិយមខ្មែរ ការបកប្រែ និង វិចារណកថានៃលក្ខន្តិកៈនៃយ.ស.រ.ខ. [គ.ក., រ.ទស្សវត្សឆ្នាំ១៩៦០
- ការថ្លែងសុន្ទរកថានៃព.អ.ម.នរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជា [នៅ] ក្នុងសន្និសីទនៃប្រមុខរដ្ឋរឺរដ្ឋាភិបាលនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- ការថ្លែងសុន្ទរកថានៃព.អ.ម.សម្ដេចនរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជាទៅកាន់សង្គមអាស៊ី។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- ការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទីដប់ប្រាំមួយនៃមហាសន្និបាតនៃសហប្រជាជាតិ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- អត្ថបទនានាបានបោះពុម្ពុនៅ "Realités cambodgiennes" ២២ មិថុនា – ២៧ កក្កដា ១៩៦២។ វ៉ាស៊ីនតោន ស.ក. ស្ថានរាជទូតកម្ពុជា ១៩៦១
- សុន្ទរកថាដោយសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋ នៅក្នុងការសម្ពោធនៃសន្និសីទអាស៊ីលើកទីប្រាំមួយដែលបានរៀបចំឡើងដោយសង្គមមិត្តសំឡាញ់។ ព័ត៌មាន[ភ្នំពេញ] ១៩៦២
- លិខិតបើកចំហទៅកាន់សារព័ត៌មានអន្តរជាតិ ភ្នំពេញ: Imprimerie du Ministere de L'Information ១៩៦៤
- បទសម្ភាសន៍ជាមួយសម្ដេចសីហនុ។ ជាមួយលោកវិល្លៀម-វ៉សស៊ី ភ្នំពេញ: ក្រសួងឃោសនាការ ១៩៦៥
- តើយើងគឺជាអ្នកអព្យាក្រឹតក្លែងក្លាយមែនទេ?: វិចារណកថាក្នុងវិវេចនាកម្ពុជា លេខ. ១៦ ១៥ កក្កដា ១៩៦៦ ភ្នំពេញ: ប្រមុខនៃគណៈរដ្ឋមន្ត្រីរដ្ឋ ១៩៦៦
- បរាជ័យដែលបានឆ្លងកាត់ដោយសហរដ្ឋក្នុងការពាក់ព័ន្ធខ្លួនជាមួយ "តតិយលោក" បានបង្ហាញក្នុងពន្លឺនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជា ភ្នំពេញ? ១៩៦៨
- កំណត់ខ្លីៗអំពីសំណង់ជាតិនៅកម្ពុជា ភ្នំពេញ : Impr. សង្គមរាស្ត្រនិយម ១៩៦៩
- សារនិងការប្រកាសឧឡារិកនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា (មិនា ២៣ ១៩៧០)។ [S.l.]: រាជរដ្ឋាភិបាលសាមគ្គីជាតិកម្ពុជា ញូវយ៉ក: គណៈកម្មាធិការសាមគ្គីភាពឥណ្ឌូចិន ១៩៧០
- សម្ដេចនរោត្តម-សីហនុកម្ពុជានិយាយទៅកាន់ពួកអាមេរិក ក.- តុ. ១៩៧០។ [គ.ក. ១៩៧០
- សារទៅកានមិត្តសម្លាញអាមេរិកដោយសម្ដេចនរោត្តម-សីហនុនៃកម្ពុជា។ [គ.ក. ១៩៧០
- លិខិតនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ទៅកាន់ព្រះករុណា សម្ដេចព្រះរាជិនី និងឯកឧត្តម លោកជំទាវ ប្រមុខនៃរដ្ឋាភិបាលនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។ [គ.ក. ១៩៧០
- កម្ពុជា ថ្ងៃនេះ: បទសម្ភាសន៍មួយជាមួយសម្ដេចនរោត្តម-សីហនុ។ (ជាមួយខេន-ខូត និង ឃ្រីស-ផ្វាលី) ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧០
- សម្ដេចនរោត្តម-សីហនុឆ្លើយតបទៅនឹងលោកន័រម៉ឹន-ខឺខ ស.ស. មេដឹកនាំនៃពួកប្រឆាំង (នូវែលសេឡង់) [នូវែលសេឡង់? : ប.ស. ១៩៧១
- សម្ដេចនរោត្តម-សីហនុកម្ពុជា និយាយ ខែមករា–កុម្ភៈ ១៩៧១។ [S.l. : ប.ស. ១៩៧១
- ការរំដោះតតិយលោក: គន្លឹះ: ថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលអាហ្សេ ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧៣
- សង្គ្រាមរបស់ខ្ញុំជាមួយភ.ស.ក.: កំណត់ប្រវត្តិនៃសម្ដេចនរោត្តម-សីហនុ "ពេលដែលបានប្រាស្រ័យ នឹងលោកវិលផ្វ្រឹដ-បឺរឆិត្ត" ញូវយ៉ក សៀវភៅភែនទីអន ១៩៧៣ (ISBN 0-7139-0449-6, ISBN 0-394-48543-2)
- ការតស៊ូរបស់កម្ពុជា អខ់ឃ្លែណ្ដ៍ គណៈកម្មាធិការវៀតណាមអខ់ឃ្លែណ្ដ៍ ១៩៧៣
- សេចក្ដីថ្លែងការណ៍ដោយសម្ដេចនរោត្តម-សីហនុ ១៩៦៥–១៩៧៣ វ៉ាស៊ីនតោន ស្ថានទូលសាធារណខ្មែរ ប៉្រិសសិខទីន ១៩៧៣
- សង្គ្រាមនិងក្ដីសង្ឃឹម: ករណីកម្ពុជា ញូវយ៉ក សៀវភៅភែនទីអន ១៩៨០
- សម្ដេចសីហនុអំពីកម្ពុជា: បទសម្ភាសន៍និងកិច្ចពិភាក្សាជាមួយសម្ដេចនរោត្តម-សីហនុ (ជាមួយម៉ាណុឡា-ស្ឆៀរអ៊ូម និង ពេទេរ-ស្ឆៀរ ) ហាំប៊ខ: Institut für Asienkunde ១៩៨០
- សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានអង្កេតមើលដោយព្រះនរោត្តម-សីហនុ ព្យុងយ៉ាង: គ្រឹះស្ថានបោះពុម្ពភាសាបរទេស ១៩៨០
ភាពយន្តលេខន៍
- ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជា។ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។
ភាពយន្តខ្លះៗរបស់អតីតព្រះមហាក្សត្រនរោត្តម-សីហនុ:1.ឃើញអង្គរហើយស្លាប់ (១៩៩៣)កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៣ (ការចេញផ្សាយដំបូង)អ្នកដឹករឿង: ព្រះនរោត្តម-សីហនុរយៈពេលលេង: ៨១នាទីប្រភេទ: ល្ខោន2.ភូមិរបស់ខ្ញុំនៅពេលអស្ដង្គត (១៩៩២)កាលបរិច្ឆេទការចេញផ្សាយ: ១៩៩២ (ការចេញផ្សាយដំបូង)អ្នកដឹករឿង: នរោត្តម-សីហនុរយៈពេលលេង: ៦៣នាទីប្រភេទ: ល្ខោន3.មហិច្ឆិតាកាត់បន្ថយគំនរផេះផង់ (១៩៩៥)កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)អ្នកដឹករឿង: នរោត្តម-សីហនុតួ: ម៉ម-សុទ្ធប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន4.ថ្ងៃចុងក្រោយនៃលោកវរសេនីយឯកសាវត្ថិ (១៩៩៥)កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)អ្នកដឹករឿង: នរោត្តម-សីហនុរយៈពេលលេង: ៣៤នាទីប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន ឯកសារភាពយន្ត
- Cortège Royal (១៩៦៩)
- Cambodge ១៩៦៥ (១៩៦៥)
- នរោត្តមសីហនុ Roi Cinéaste (១៩៩៧) ដោយលោក ភ្វ្រីដដេហ៊្រិក-មីទាំរហ្រង់
0 comments:
Post a Comment