Welcome to my blog!

Meet the Author

សួស្តីចំពោះការចូលមកកានគេហទំព័រនេះសូមអគុណ ចំពោះការលើកទឹកចិត្តរបស់អ្នក!

Looking for something?

Subscribe to this blog!

Receive the latest posts by email. Just enter your email below if you want to subscribe!

Friday, November 27, 2015

ជីវប្រវតិ្ត កាំង ហ្កិច អ៊ាវ


កាំង ហ្កិច អ៊ាវ

កាំង​ហ្កេកអ៊ាវ ហៅឌុច'បាន​គឺជា​មេគុកកាន់កាប់​​[[គុកទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ត្រូវ​គេ​ចោទ​ប្រកាន់​លើ​ករណី​បួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បទ​ធ្វើ​មនុស្ស​ឃាត និង​ការ​ធ្វើ​ទុក្ខ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស។

ពត៌មានទាក់ទងគ្រួសារ


ឌុច ធ្វើជាគ្រូបង្រៀន គណិតវិទ្យា នៅសាលារៀនមួយ នៅខេត្ត កំពង់ធំ។នៅឆ្នាំ១៩៦៤ឌុចបានធ្វើការនៅសាលាករុកោសល្យ​ បន្ទាប់ពីសុន សេនបានរតចូលព្រៃ។ឌុចចូលជាសមាជិក បក្សកុម្មុនីស្តនៅឆ្នាំ១៩៧០។ឌុច បានរតពី ខ្មែរក្រហមក្នុង សវត្សរ៏១៩៨០ហើយបាន ក្លាយខ្លួនជសគ្រិស្តបរិសទ័។ឌុចត្រូវបានចាប់ខ្លួន នៅខែឧសភានៅឆ្នាំ១៩៩៩។ចាប់ពីពេលនោះមក ឌុច ត្រូវបានជាប់ឃុំក្នុងគុក​ រហូតរងចាំការកាត់ក្តី។ក្នុងខែកុម្ភះ ឆ្នាំ២០០៥ឌុចត្រូវបាន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គោមនិង ការធ្វើទុក្ខបុខម្នេញទៅលើជនបទេស ក្នុងរយះកាល់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ហើយនេះគឺជាសំណុំរឿងរបស់ឌុច សំណុំរឿង០០១ ជាសំណុំរឿងដំបូងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ កាំង ហ្កេកអ៊ាវ ហៅឌុចអតីតប្រធានមន្ទីរស២១ ក្នុងទីក្រុងភ្នំពេញ ជាជនជាប់ចោទក្នុងសំណុំរឿង០០១។ គាត់​ត្រូវ​បាន​បញ្ចូនពីមន្ទីរឃុំឃាំងតុលាការយោធាមកមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់ អ.វ.ត.ក តាម​ដីកា​បង្គាប់​របស់សហចៅក្រមស៊ើបអង្កេត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ ឌុច ត្រូវចោទ បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ដោយ​សហចៅក្រមស៊ើបអង្កេតនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០០៨។ ដីកា បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ត្រូវ​បាន​បញ្ជាក់​គាំទ្រ និងកែប្រែផ្នែកខ្លះដោយអង្គបុរេជំនុំជម្រះនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០០៨។ សវនាការបឋមនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង បានធ្វើឡើងនៅថ្ងៃទី ១៧ និង ១៨ ខែ កុម្ភៈ ឆ្នាំ ២០០៩។ សវនាការអង្គសេចក្តីរបស់អង្គជំនុំជម្រះសាលាដំបូង បានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០០៩ និងការដាក់បង្ហាញភស្តុតាង ត្រូវបានបញ្ចប់នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០០៩។ ក្នុង​អំឡុង​ពេល​សវនាការ​ស្តាប់សក្ខីកម្ម រយៈពេល៧២ថ្ងៃ សាក្សីចំនួន២៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន២២រូប និង​សាក្សី​ជំនាញ​ចំនួន​៩រូប បានផ្តល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។ សវនាការ​នៅ​ចំពោះ​មុខ​អង្គជំនុំជម្រះសាលាដំបូង បាន​បញ្ចប់​ដោយ​មាន​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​រយៈ​ពេល​៥ថ្ងៃ ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៩។ នៅក្នុងសាលក្រមចេញ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា​ឌុច​មាន​ពិរុទ្ធភាព​ពី​បទ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (ការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយ) (ដែលបទល្មើសនេះស្រូបបញ្ចូលនូវឧក្រិដ្ឋកម្មមួយចំនួនដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចជាការសម្លាប់រង្គាល [រួមទាំងការធ្វើមនុស្សឃាត] ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីឬឃុំឃាំង ការធ្វើទារុណកម្ម (រួមទាំងការរំលោភលើផ្លូវភេទមួយករណីផងដែរ) និងអំពើអមនុស្សធម៌ផ្សេងៗទៀត)។ ការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ លើឧក្រិដ្ឋកម្មមួយចំនួនដូចជា៖ ការធ្វើមនុស្សឃាតដោយចេតនា។ ការធ្វើទារុណកម្ម និងការធ្វើបាបដោយអមនុស្សធម៌។ ការបង្កដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់លើរាងកាយ ឬសុខភាព។ ការដកហូតដោយចេតនាពីឈ្លើយសឹក ឬជនស៊ីវិលនូវសិទ្ធិទទួលបាន ការកាត់ទោសដោយយុត្តិធម៌ និងទៀតទាត់។ ការឃុំខ្លួនជនស៊ីវិលដោយខុសច្បាប់។ អង្គជំនុំជម្រះសាលាដំបូងបានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ និង​បាន​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​រយៈពេល៣០ឆ្នាំ ជា​ការ​ទូទាត់​សង​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់​កន្លង​មក​ដោយ​តុលាការ​យោធា​កម្ពុជា​ពីខែ ឧសភា ឆ្នាំ ១៩៩៩ ដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៧។ សហព្រះរាជអាជ្ញា និងកាំង ហ្កេកអ៊ាវ បាន​ដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ ដើមបណ្តឹងរដ្ឋប្បវេណីក៏បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងអំពីសំណង និងភាពទទួលយកបាននៃអ្នកដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែរ។ ព័ត៌មាន​ដែល​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា «ពេជ្ឈ​ឃាដ​បាត់​ខ្លួន» របស់​អ្នក​និពន្ធ នីក ដងឡុប ដែល​ធ្លាប់​បាន​ជួប​សម្ភាស​ជាមូយ កាំង ហ្កិចអ៊ាវ ហើយ​ដែល​សៀវភៅ​នេះ ត្រូវ​បាន​ប្រែ​សម្រួល​ដោយ​លោក ហេង ហាំងខេង នោះ បាន​កត់ត្រា​ថា កាំង ហ្កិច​អ៊ាវ កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នា​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ក្នុង​ខ្ទម​មួយ​ក្បែរ​មាត់​ស្ទឹង​ស្ទោង។ ឪពុក កាំង ហ្កិច​អ៊ាវ ឈ្មោះ កាំង គី និង​មាន​ម្តាយ​ឈ្មោះ កាំង គីមស៊ីវ។ កាំង ហ្កិច​អ៊ាវ គឺ​ជា​កូន​ច្បង ហើយ​ក៏​ជា​កូន​ប្រុស​តែ​មួយ​គត់​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​សមាជិក​ប្រាំ​នាក់។ នៅ​ពេល កាំង ហ្កិច​អ៊ាវ មាន​អាយុ ៩​ឆ្នាំ ក្រុម​គ្រួសារ​កុមារា​រូប​នេះ​បាន​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​ផ្ទះ​ទៅ​រស់នៅ​លើ​ដី​ជីដូន​របស់​គាត់​វិញ ដោយសារ​តែ​បញ្ហា​ទំនាស់​ដី​ធ្លី។ ក្រោយ​មក​ឪពុក​របស់​កុមារា កាំង​ហ្កេកអ៊ាវ ទទួល​បាន​ការងារ​ធ្វើ​ក្នុង​ឋាន:​ជា​ស្មៀន​នៅ​ក្រុមហ៊ុន​នេសាទ​ត្រី​មួយ​របស់​ចិន ដោយសារ​តែ​គាត់​ចេះ​និយាយ​ភាសា​ចិន។ ចំណែក​ម្តាយ​របស់​កុមារា​រូប​នេះ​វិញ បាន​ខិតខំ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បន្ថែម​ទៀត ដោយ​លក់​នំ​ក្រូច​និង​ចេក​ចៀន​នៅ​ផ្សារ។ សំណុំរឿង ០០២ អតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យចំនួន ៣រូប កំពុងត្រូវបានជំនុំជម្រះក្តី។ជនជាប់ចោទទាំង៣រូបមាន៖ នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងអនុលេខាបក្សកុម្មុយនីស្តកម្ពុជានួនជា​ កើតនៅឆ្នាំ១៩២៦នៅខេត្ត​ បាត់ដំបង។នៅឆ្នាំ១៩៤២នួនជាបានទៅបន្ត ថ្នាក់​មធ្យមសិក្សាកម្រិត ២នៅទីក្រុងបាងកក​ដោយរស់ នៅវត្តបណ្ឌចាម៉ាបូពិត ។នៅឆ្នាំ១៩៤៤នួនជា បានសិក្សាផ្នែក ច្បាប់ នៅសកលវិទ្យាលយ័ធម្មសាត្រ ដែលនៅទីនោះនួនជា បានចូលជាសមាជិក បក្សកុម្មុយនីស្តថៃ។
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ កើតនៅឆ្នាំ១៩៣១នៅខេត្ត ស្វាយរៀង ។បន្ទាប់ពីទទួលបានអាហារូបករណ៏ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាបត្រ័ ថ្នាក់បណ្ឌិតវិទ្យាសាស្រ្ត សេដ្ឋកិច្ច ហើយបានត្រលប់​កមកម្ពុជាវិញនៅឆ្នំា១៩៥៩បន្ទាប់មក សម្តេច ព្រះនរោត្តម សីហនុ បានតែងតាំ ខៀវ សំផន ជារដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្ម។ អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ។អៀង​សារី កើតនៅឆ្នាំ១៩២៥ នៅខេត្ត ត្រាវិញប្រទេសវៀត ណាម ខាងត្បូង ។អៀង សារី​ បានរៀបការ ជាមួយ ខៀវ ធិរិទ្ធ។នៅឆ្នាំ១៩៥០អៀង​ សារីបនាទទួលអាហាររូបករណ៏ទៅសិក្សានៅប្រទេស បារាំង ហើយបានក្លាយទៅជាសមាជិកបក្ស កុម្មុនីស្តបារំាង។ ជនជាប់ចោទ​ទាំង ៣រូប ត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម។ អង្គជំនុំជម្រះ​សាលា​ដំបូង​បាន​បើក​សវនាការ​បឋម​នៅ​ខែ​មិថុនា ឆ្នាំ២០១១។ ចាប់​តាំង​ពី​ពេល​នោះ​មក សំណុំរឿង ០០២ ត្រូវបាន​បំបែក​ជា​ផ្នែក​តូចៗ ដែល​ផ្នែក​នីមួយៗ​ផ្តោត​ការ​ពិភាក្សា​ទៅលើ​ប្រធានបទ​ដោយ​ឡែក​ពីគ្នា​នៅ​ក្នុង​ដីកា​ចោទ​ប្រកាន់។ សវនាការ​លើ​ភ័ស្តុតាង​ចាប់ផ្តើម​នៅថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយ​​ពិភាក្សា​ទៅលើ​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ហើយ​ក្រោយមក​ចេញ​ពី​ទីប្រជុំជន​នានា (ដំណាក់​កាល​ទី១ និង​ដំណាក់​កាលទី២) និង​ទៅលើ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ការ​ពិភាក្សា​លើក​ដំបូង​នេះ​ក៏​ផ្តោត​ទៅលើ​តួនាទី​របស់​ជន​ជាប់ចោទ ពាក់ព័ន្ធ​ទៅ​នឹង​គោល​នយោបាយនានា​​ដែល​មាន​ទាក់ទិន​នឹង​​បទ​ចោទ​ប្រកាន់។ ការ​ពិភាក្សា​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ព័ត៌មាន​គោល​សម្រាប់​ការ​ពិភាក្សា​ទៅលើ​ប្រធានបទ​ដទៃទៀត​នៅ​ក្នុង​បទ​ចោទ​ប្រកាន់ នៅក្នុង​សវនាការ​លើក​ក្រោយៗ​ទៀត។ ជនជាប់ចោទទី៤ គឺលោកស្រី អៀង ធិរិទ្ធ ដែលជា​​អតីត​​រដ្ឋមន្ត្រី​​សង្គមកិច្ច​​នៃ​​របប​​កម្ពុជា​​ប្រជា​ធិបតេយ្យ ក៏ត្រូវបាន​ចោទ​ប្រកាន់​ដែរ ប៉ុន្តែ​ក្រោយមក​​ត្រូវបាន​​រក​ឃើញ​​ថា​​ពុំមាន​​កាយ​សម្បទា​​និង​​បញ្ញា​​ស្មារតី​​គ្រប់គ្រាន់​​ក្នុង​ការ​​ចូលរួម​​ការ​​ជំនុំជម្រះ​​ក្តី ដោយសារ​​គាត់​​មាន​​ជំងឺ​​បាត់​​ការ​​ចងចាំ ហើយ​គាត់​​ត្រូវបាន​​បំបែក​​ចេញ​ពី​​សំណុំរឿង​​នៅ​​ខែវិច្ឆិកា ឆ្នាំ២០១១។ បន្ទាប់ពី​អ្នកជំនាញ​វេជ្ជសាស្រ្ត​វាយតម្លៃ​ជាថ្មី​ម្តងទៀត​នៅខែ​សីហា ឆ្នាំ២០១២ អង្គជំនុំជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា អៀង ធីរិទ្ធ ពុំមាន​កាយ​សម្បទា​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​ជំនុំជម្រះក្តី។ អ្នកជំនាញ​វេជ្ជសាស្រ្ត​បាន​ធ្វើ​សេចក្តី​​សន្និដ្ឋាន​ថា ពុំមាន​វិធីសាស្រ្ត​ណា​ផ្សេងទៀត​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​កាយសម្បទា​និង​បញ្ញាស្មារតី​របស់ អៀង ធីរិទ្ធ បាន​ប្រសើរ​ឡើងវិញ​ដើម្បី​ឲ្យ​គាត់​អាច​ចូលរួម​ការ​ជំនុំជម្រះ​ក្តី​បានទេ។ ដោយ​ពុំ​ប្រមើល​មើល​ឃើញ​លទ្ធភាព​ណាមួយ​ដែល​អាច​នាំ​យក​ជនជាប់ចោទ​មក​ជំនុំជម្រះ​នាពេល​អនាគត អង្គជំនុំជម្រះ​សាលា​ដំបូង​ពុំអាច​រកឃើញ​អង្គច្បាប់​ណាមួយ​ដើម្បី​បន្ត​ឃុំខ្លួន អៀង ធីរិទ្ធ តទៅទៀត។ ដូច្នេះ អង្គជំនុំជម្រះ​សាលា​ដំបូង សម្រេច​ផ្អាក​ការ​ចោទប្រកាន់​ប្រឆាំង​នឹង អៀង ធីរិទ្ធ​ និង​ចេញដីកា​ដោះលែង​គាត់​ជា​បន្ទាន់។ ដោយមាន​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ដាក់​ល័ក្ខខ័ណ្ឌ​មួយចំនួន​ទៅលើ​ការ​ដោះលែង អៀង ធីរិទ្ធ រួមមានៈ ពុំអនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា និង​ប្រគល់​លិខិត​ឆ្លងដែន​និង​លិខិត​ធ្វើដំណើរ​ផ្សេងៗ​ទៀត​ដល់ អ.វ.ត.ក។ នៅក្នុង​អំឡុង​ពេល​៣ខែ អង្គជំនុំជម្រះ​តុលាការ​កំពូល​ត្រូវតែ​ចេញ​សេចក្តី​សម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​បណ្តឹង​សាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា។ ករណី​ ០០៣​ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជអាជ្ញា​​អន្តរជាតិ​បាន​​ដាក់​​ដីកា​​​បញ្ជូនរឿង​​ឲ្យ​​ស៊ើបសួរ​​​ចំនួន ២ ទៅ​​សហចៅក្រម​​ស៊ើបអង្កេត ស្នើសុំឲ្យ​បើកការ​​ស៊ើបអង្កេត​​លើ​​ឧក្រិដ្ឋកម្ម​​ពាក់ព័ន្ធ​នឹង​​ជនសង្ស័យ​​ចំនួន​​ប្រាំរូប​ទៀត។ ដីកា​​​បញ្ជូនរឿង​​ឲ្យ​​ស៊ើបសួរ​​​ទាំងពីរ​នេះ​គឺ សំណុំរឿង ០០៣ និង សំណុំរឿង ០០៤។ អនុវត្តតាមមាត្រា ៦៦(១) នៃ​វិធាន​ផ្ទៃក្នុង​របស់ អ.វ.ត.ក សហចៅក្រម​ស៊ើបអង្កេត​បាន​ជូនដំណឹង​ទៅ​សហព្រះរាជអាជ្ញា​វិញ នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១១ អំពី​ការបិទ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង ០០៣។ ករណី​ ០០៤ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជអាជ្ញាអន្តរជាតិ​បាន​ដាក់​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចំនួន ២ ទៅ​សហចៅក្រម​ស៊ើបអង្កេត ស្នើសុំ​ឲ្យបើក​ការស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធនឹង​ជនសង្ស័យ​ចំនួន​ប្រាំរូប​ទៀត។ ដីកាបញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទាំងពីរនេះ​គឺ សំណុំរឿង ០០៣ និង សំណុំរឿង ០០៤។ បច្ចុប្បន្ននេះ សំណុំរឿង ០០៤ កំពុង​ស្ថិត​ក្រោមការ​ស៊ើបអង្កេត​ដោយ​សហចៅក្រម​ស៊ើបអង្កេត ដូច្នេះ ពុំទាន់​មានការ​ចោទប្រកាន់​ទៅលើ​បុគ្គល​ណាម្នាក់​នៅ​ឡើយ​ទេ។

ជីវិតនិងការសិក្សាពីកុមារភាព

កុមារា កាំង​ហ្កេកអ៊ាវ បាន​ចាប់​ផ្តើម​ចូលរៀន​ក្នុង​សាលា​ពោធិ៍​អណ្តែត ដែល​ស្ថិត​ក្នុង​វត្ត​ក្បែរ​ភូមិ​ដែល​គាត់​រស់នៅ។ បន្ទាប់​មក​ទៀត កាំង ហ្កិច​អ៊ាវ បាន​ផ្លាស់​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់​ចិន​វិញ ដែល​ស្ថិត​នៅ​ក្បែរ​សាលា​ចាស់​នោះ​ដែរ។ កាំង ហ្កិច​អ៊ាវ ជា​មនុស្ស​ដែល​ញៀន​នឹង​ការ​អាន​សៀវភៅ ហើយ​កម្រ​ចេញ​ពី​ផ្ទះ​ណាស់។ តាមរយ: លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម ហើយ​ក៏​ជា​អតីត​មិត្ត​ជិត​ស្និទ្ធ​របស់ កាំង​ហ្កេកអ៊ាវ ដែល​ទស្សនាវដ្តី​ស្វែង​រក​ការ​ពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លេខ​៦ ខែ​មិថុនា ឆ្នាំ​២០០០ បាន​ដក​ស្រង់​នោះ ឱ្យ​ដឹង​ថា កាំង​ហ្កេកអ៊ាវ ជា​សិស្ស​ម្នាក់​ដែល​រៀន​ពូកែ​ខ្លាំង​ណាស់ ៖ «រៀន​នៅ​កំពង់ធំ​ល្បី​វា​រៀន​ពូកែ​ខាង គណិត​វិទ្យា គឺ​លេខ​១ រហូត ប្រឡង​ទូទាំង​ប្រទេស​គឺ​វា​ជាប់​លេខ​១​ទៀត។ ដល់​វា​រៀន​ជាប់​បាក់អង ទៅ​ប្រឡង​ធ្វើ​សាស្ត្រាចារ្យ ជាប់​ទៀត។ ដល់​ពេល​ចេញ​មក​វិញ រៀន​យក​សញ្ញាបត្រ​ជាមួយ​ខ្ញុំ​ខាង​អក្សរសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​វិញ អត់​យក​គណិត​វិទ្យា​ទេ»។

ជីវិតយុវវយ័និងការសិក្សា

នៅ​ឆ្នាំ​១៩៦១ ពេល​ដែល​ពេញ​វ័យ ១៩​ឆ្នាំ យុវជន កាំង​ហ្កេកអ៊ាវ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ហើយ​រូប​គាត់​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ ការ​សិក្សា​នៅ​ឯ​ខេត្ត​សៀមរាប យុវជន កាំង ហ្កិច​អ៊ាវ បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​១។ ក្នុង​ឆ្នាំ​១៩៦២ យុវជន កាំង ហ្កិច​អ៊ាវ បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​ទី​បញ្ចប់​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រហូត​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​២ ផ្នែក​គណិត​សាស្ត្រ​ដោយ​ទទួល​បាន​និទ្ទេស​ល្អ​ទៀត​ផង។

ស្នាក់នៅជាមួយព្រះសង្ឃដើម្បីបន្តការសិក្សា

នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា នៅ​ភ្នំពេញ កាំង ហ្កិច​អ៊ាវ ស្នាក់​នៅ​កុដិ​លេខ​៣ ក្នុង​វត្ត​ឧណ្ណាលោម។ លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា កាំង​ហ្កេកអ៊ាវ មាន​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត​ថា គៀវ។ គៀវ ជា​មនុស្ស​កើត​ក្នុង​ឆ្នាំ​មមី មាន​ចរិត​ស្លូត​បូត និង​មិន​ដែល​តប​ត​ជាមួយ​អ្នក​ណា​ឡើយ។ ក្រៅ​ពី​មាន​បុគ្គលិក​លក្ខណ:​រាបសារ គៀវ ក៏​មិន​និយម​ការ​ផឹក​ស៊ី​លេង​បៀ​ប៉ោ​ឡើយ តែ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជាប់​ចិត្ត​នឹង​បារី ៖ «បើ​ចរិត​វា គឺ​បើ​វា​ខឹង អត់​ដែល​មាន​ត​នឹង​អ្នក​ណា​ទេ។ គេ​ប្រមាថ​វា គេ​ជេរ​វា​យ៉ាង​ម៉េច​ក៏​វា​អត់​ត ចិត្ត​ធ្ងន់។ រួច​បើ​ដឹង​តែ​គេ​កាទី​កាទើ រក​វ៉ៃ វា​បែរ​ជា​លួង​លោម​ទៅ​វិញ។ គ្មាន​ផឹក គ្មាន​ស៊ី។ បារី បើ​ថា​វា​ជក់ មួយ​ថ្ងៃ​ហ្នឹង គឺ​អុជ​បន្ត​រហូត​អស់​ពីរ​កញ្ចប់​ក៏​មាន បី​កញ្ចប់​ក៏​មាន ហើយ​ល្បែង​អត់​មាន​ទេ នៅ​ម៉ា​កុដិ អា​ណា​លេង​អី ក៏​វា​អត់​លេង​ដែរ»។

ដំនើជីវិតនិងការសិក្សា

ឆ្នាំ​១៩៦៤ យុវ​សិស្ស កាំង ហ្កិច​អ៊ាវ បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ដើម្បី​យក​វិញ្ញា​បន​បត្រ​ធ្វើ​ជា​សាស្ត្រាចារ្យ។ វិទ្យាស្ថាន​នេះ គ្រប់គ្រង​ដោយ​សាស្ត្រាចារ្យ​គណិត​សាស្ត្រ មក​ពី​ទីក្រុង​ប៉ារីស​ម្នាក់​ឈ្មោះ សុន សេន ដែល​ក្រោយ​មក​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​១៩៦៥ កាំង ហ្កិច​អ៊ាវ បាន​ទទួល​វិញ្ញា​បន​បត្រ​គ្រូ ហើយ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្គន់ ដែល​ជា​ស្រុក​មួយ​របស់​ខេត្ត​កំពង់ចាម។ នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា ក្នុង​ឋាន:​ជា​អ្នក​បង្រៀន លោកគ្រូ កាំង ហ្កិចអ៊ាវ មាន​សិស្ស​ជា​ច្រើន​គោរព​ស្រឡាញ់​គាត់ ដែល​ខុស​ប្លែក​ពី​សាស្ត្រាចារ្យ​ដទៃ​ទៀត។

សំដីរបស់សិស្ស

គឹម សួរ អតីត​សិស្ស​របស់ កាំង​ហ្កេកអ៊ាវ បាន​ឱ្យ​ដឹង​ថា គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ធ្វើ​ឱ្យ​សិស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​គាត់ ៖ «គាត់​ចូល​ចិត្ត​ជាមួយ​សិស្ស ស្និទ្ធ​ស្នាល​ជាមួយ​កូន​សិស្ស​ណាស់ ហើយ​កូន​សិស្ស​ហាក់​ដូចជា​ស្រឡាញ់​គាត់​ហ្នឹង​តែ​ម្តង។ ហើយ​ពេល​ហ្នឹង​គឺ​ថា សាស្ត្រាចារ្យ​ខ្លះ​គេ​ធ្វើ​ឫក​ធំ ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ដល់​គ្រូ។ កាំង​ហ្កេកអ៊ាវ នេះ គឺ​មិន​ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ទេ គាត់​ធ្វើ​ឱ្យ​កូន​សិស្ស​ស្រឡាញ់​រហូត​ដល់​កូន​សិស្ស​ឱប ឬ​ក៏​ចាប់​លើក​បោះ​អ៊ីចឹង ភាគ​ច្រើន​គឺ​កូន​សិស្ស​ស្រឡាញ់​គាត់​ណាស់»។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​របស់ កាំង​ហ្កេកអ៊ាវ តែង​តែ​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ទាំង​លុយ​កាក់ និង​ការ​លើក​ទឹក​ចិត្ត​ពី​គ្រូ​របស់​គាត់​ឈ្មោះ កែ គីមហួត ជា​និច្ច។

ចំណង់ចំណូលចិត្តខ្លះៗ

កែ គីមហួត ជា​អ្នក​ប្រឆាំង​រាជានិយម​ដ៏​ស្រួច​ស្រាល់​បំផុត ហើយ​តាមរយ:​ការ​ណែនាំ​របស់​គាត់ កាំង​ហ្កេកអ៊ាវ ប្រាកដ​ជា​បាន​អាន​កាសែត​ដែល​និយាយ​អំពី​ចលនា​រំដោះ​នៅ​ទូទាំង​ពិភពលោក​នា​សម័យ​កាល​នោះ​ជាក់​ជា​មិន​ខាន។ ទ្រឹស្តី​មហា​លោត​ផ្លោះ​របស់​ប្រធាន ម៉ៅ សេទុង នៃ​ប្រទេស​ចិនតែងតែ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់​គំនិត​របស់ កាំង ហ្កិច​អ៊ាវ ហើយ​រូប​គាត់​តែង​តែ​និយាយ​ទិតៀន​ប្រឆាំង​ទៅ​នឹង​សក្តិ​ភូមិ រាជា​និយម អ្នក​មាន និង​របប​គ្រប់គ្រង​ថា បាន​ជិះជាន់​ប្រជាជន​ក្នុង​សង្គម​នោះ​ជា​និច្ច។ គួរ​រំឭក​ផង​ដែរ​ថា ក្នុង​ពេល​កំពុង​សិក្សា​នៅ​ខេត្ត​កំពង់ធំ កាំង ហ្កិច​អ៊ាវ មាន​មិត្ត​ជា​ច្រើន ដែល​ខ្លះ​នៅ​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​ដូចជា សុខ ឃាងសុម៉ាលី និង ហូ ងី ជា​ដើម ហើយ ហូ ងី ដែល​ប្រហែល​ជា​ស្លាប់​នៅ​ឆ្នាំ​១៩៧០ គឺ​ជា​មិត្ត​ជិត​ដិត​បំផុត​របស់ កាំង ហ្កិច​អ៊ាវ៕
ប្រវត្តិរូបសង្ខេប
ឈ្មោះកាំង​ហ្កេកអ៊ាវ
ហៅក្រៅឌុច
ថ្ងៃកំនើតថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២
ទីកន្លែងកំនើតភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ
ឪពុកឈ្មោះកាំង គី
ម្តាយឈ្មោះកាំង គីមស៊ីវ
មុខងារអតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម ។

0 comments:

Post a Comment