Welcome to my blog!

Meet the Author

សួស្តីចំពោះការចូលមកកានគេហទំព័រនេះសូមអគុណ ចំពោះការលើកទឹកចិត្តរបស់អ្នក!

Looking for something?

Subscribe to this blog!

Receive the latest posts by email. Just enter your email below if you want to subscribe!

Tuesday, October 18, 2016

The Background Khmer Leader in History

ព្រះ​​រាជ​​ជីវប្រវត្តិ​ សីហមុនី

នរោត្តម សីហមុនី

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​សោយរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ(UNESCO) និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។

ព្រះ​​រាជ​​ជីវប្រវត្តិ​


ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​​ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស (សោយ​ទិវង្គត)។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា។



នៅ​ពេល​នៃ​ព្រះរាជសូត្រ​ទ្រង់​និង​ព្រះអនុជ​របស់​ព្រះអង្គ មាតា​របស់​ទ្រង់ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើតបារាំង-គស និង​ខ្មែរ ដែល​ជា​ព្រះមហេសី​មួយ​អង្គ​ក្នុង​ចំណោម​មហេសី​របស់​ព្រះបាទ​នរោត្តម-សីហនុ​បន្ទាប់​ពី​បាន​ក្លាយ​ជា​គូ​នឹង​គ្នា​នឹង​នរ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ជួប​គ្នា​នៅ​ឆ្នាំ១៩៥១ នៅ​ពេល​នោះ​កញ្ញា​ម៉ូនិច-អ៊ីហ៊្សី​ដែល​មាន​វ័យ​ក្មេង​បាន​ឈ្នះ​ជ័យ​លាភី​លេខ​មួយ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ។[១] ទ្រង់​ត្រូវ​បាន​ផ្ដល់​គោរម្យងារ​ជា​អ្នកម្នាង និង​ព្រះនាម​ "មុនីនាថ"​នៅ​ក្នុង​ពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តម-សីហនុ​នៅ​ឆ្នាំ១៩៥២។ បន្ថែម​ទៀត ម្ចាស់​ក្សត្រី​មុនីនាថ​គឺ​ជា​ព្រះនត្តាក្សត្រីចុង​នៃ​ព្រះអង្គម្ចាស់​នរោត្តម-ដួងចក្រ​ចុង​ក្រោយ និង ជា​កូនស្រី​នៃ​លោកស្រីប៉ុម-ពាង និង ជា​កូន​ប្ដី​ទី​ពីរ​របស់​គាត់​គឺ​លោក​ហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិក​សញ្ជាតិ​បារាំង-អ៊ីតាលី។[២]

សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។

អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់(Lon Nol) ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។ នៅ​ក្នុង​ឆ្នាំ១៩៧៧ ព្រះអង្គ​យាង​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹង​រាជានិយម និង​បាន​ឃុំ​ព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​របាំ​បាឡេ និង​បាន​ទទួល​ព្រះតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះសមត្ថភាព​មាន​ព្រះសុវណ្ណី​ជា​ភាសា​ឆេក។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជា​ទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។ [៣]
នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩អង្គនាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​នៃ​សម្តេច​ព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្តាហ៍​មុន។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ២៩ ខែ​តុលា ឆ្នាំ​២០០៤

ការ​សិក្សា

នា​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាត នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះរាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេកូស្លូវ៉ាគី កាល​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។



ព្រះរាជ​គោរម្យងារ


មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យងារ​ជា "ស្ដេច​ក្រុម​ឃុន" ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ជា "​សម្ដេច​ព្រះ​បរមនាថ​" នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។



ព្រះរាជាភិសេក




បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្ស័ត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖

"ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី"

ប្រែ​សេចក្ដី​ថា៖

"អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។"
ព្រះ​នាម​របស់​ព្រះ​អង្គ គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ ព្រះ​នាម​របស់​ព្រះ​មាតា​បិតា​ព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។

គ្រឿង​ឥស្សរិយយស


  • ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍
  • ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍
  • មន្ត្រីធំនៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
  • មេដាយ​ប្រាក់​នៃ​ក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង
  • ភាសា

  • ក្រៅពីភាសាខ្មែរ ព្រះករុណាស្តេច​ទ្រង់​អាច​ប្រើប្រាស់ភាសាឆេក បារាំង និងអង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ។
  • ព័ត៌មាន​មួយ​ចំនួន​ពី​ព្រះអង្គ
  • ព្រះនាម​ពេញព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី
    ព្រះនាម​ដើមនរោត្ដម សីហមុនី
    នាម​ក្នុង​រាជ្យព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី
    ប្រសូត១៤ ឧសភា ១៩៥៣
    ព្រះ​បិតានរោត្ដម សីហនុ
    ព្រះ​មាតានរោត្ដម មុនីនាថ សីហនុ
    រាជា​ភិសេក២៩ តុលា ២០០៤
    រជ្ជកាល​មុននរោត្ដម សីហនុ (គ្រា​ទី​២)

Related Posts:

  • ជីវប្រវត្តិ នួន ជា នួន ជា នួនជាត្រូវបានគេស្គាល់ថាឈ្មោះ រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៩ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តប្រទេសកម្ព… Read More
  • Read More
  • ជីវប្រវត្តិ អៀង សារី អៀង សារី លោក អៀង សារីអតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជាប្រជាធិបតេយ្យត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​ជា​ បណ្តោះ​អាសន… Read More
  • ជីវប្រវតិ្ត កាំង ហ្កិច អ៊ាវ កាំង ហ្កិច អ៊ាវ កាំង​ហ្កេកអ៊ាវ ហៅឌុច'បាន​គឺជា​មេគុកកាន់កាប់​​[[គុកទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ត្រូវ​គេ​ចោទ​ប្រកាន់​លើ​ករណី​បួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋ… Read More
  • Read More

0 comments:

Post a Comment